លោក បាតូស ស៊ីកឆុកគី (Bartosz Cichocki) អគ្គរដ្ឋទូតប៉ូឡូញ ប្រចាំទីក្រុងកៀវ បានឱ្យដឹងថា ការបង្កើតតំបន់គ្មានការហោះហើរនៅក្នុង ប្រទេសអ៊ុយក្រែន អាចនឹងជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស និងសង្រ្គោះជីវិតមនុស្ស ខណៈយោធារុស្ស៊ី បន្តទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើន របស់អ៊ុយក្រែន។ បើតាមការចេញផ្សាយ របស់ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។
លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យ NATO បង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសរបស់លោក ប៉ុន្តែបក្សសម្ពន្ធយោធា មួយនេះបានបដិសេធដោយសារតែពួកគេខ្លាចថាវាអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕