សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាសេដ្ឋកិច្ច ព្រោះបើគ្មានការចាក់វ៉ាក់សាំងទេ កម្ពុជាមិនអាចដំណើរការបើកប្រទេសឡើងវិញបានឡើយ ហើយកម្ពុជាក៏មិនអាចអនុញ្ញាតឲ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះបានដែរ។