ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន បានសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា ដរាបណាកម្ពុជាត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដរាបនោះជំនួយរបស់ចិនសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជានៅតែបន្ត និងតាមតម្រូវការមិត្តកម្ពុជាជានិច្ច។