លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីគាំទ្រសម្រាប់ការចរចាជាមួយអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែន ត្រូវធ្វើតាមការទាមទាររបស់ទីក្រុងមូស្គូផងដែរ ។
វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃសុក្រទី៤មីនាដែលថា លោកពូទីនបានប្រាប់ អាល្លឺម៉ង់ លោក អូឡាហ្វ សូល ថាអ៊ុយក្រែនត្រូវតែយល់ព្រមក្នុងការរំសាយកងទ័ព ទទួលស្គាល់អធិបតេយ្យភាពរបស់ទីក្រុងមូស្គូលើតំបន់គ្រីមេ និងប្រគល់ទឹកដីឱ្យទៅក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅភាគខាងកើត។
សូមបញ្ចាក់ថា ក្នុងឆ្នាំ ២០១៤ រុស្ស៊ីបានកាត់យកឧបទ្វីបគ្រីមេរបស់អ៊ុយក្រែន បន្ទាប់ពីបដិបត្តិពណ៌មួយបានបណ្តេញចេញអតីតមេដឹកនាំអ៊ុយក្រែនជាមិត្តរបស់ក្រុងមូស្គូហើយបានផ្តល់ការគាំទ្ររបស់ខ្លួនពីក្រោយក្រុមឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន។
សូមជម្រាបដែលថា ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានបើកកិច្ចចរចាជាលើកទីពីរដោយឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយស្តីពីការបង្កើតច្រករបៀងសុវត្ថិភាពដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីទីក្រុងដែលឡោមព័ទ្ធរបស់អ៊ុយក្រែន និង ផ្តល់ការផ្គត់ផ្គង់មនុស្សធម៌។ អ្នកចរចាអ៊ុយក្រែនបាននិយាយថា ភាគីទាំងពីរអាចនឹងធ្វើការចរចាមួយទៀតនៅចុងសប្តាហ៍នេះ៕