ការវិវឌ្ឍន៍សំខាន់ៗស្តីពីវិបត្តិអ៊ុយក្រែន-រុស្ស៊ី

ការវិវឌ្ឍន៍សំខាន់ៗស្តីពីវិបត្តិអ៊ុយក្រែន-រុស្ស៊ី

 

-វិបត្តិអ៊ុយក្រែន-រុស្ស៊ី ឈានចូលដល់សប្តាហ៍ទីពីរ ដោយមានការកើនឡើងចំនួនអ្នក ស្លាប់ និងប្រជាជនរាប់លាននាក់ភៀសខ្លួនចេញពីប្រទេស។

 

-អ៊ុយក្រែន និងរុស្ស៊ី ព្រមព្រៀងបើកច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសប្រជាជន និងការផ្តល់ជំនួយ។

 

-ទោះបីជាមានការដាក់ទណ្ឌកម្មខ្លាំងក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្តេជ្ញាថានឹង បំពេញប្រតិបត្តិការយោធា នៅអ៊ុយក្រែន។កម្រិតវិទ្យុសកម្មហាក់ដូចធម្មតាបន្ទាប់ពីមានអគ្គិភ័យឆេះរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។

 

-ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា បាញ់ផ្លោងមកលើ រោងចក្រនុយក្លេអ៊ែរដោយមានចេតនា។

 

-មេដឹកនាំពិភពលោកបានថ្កោលទោសរុស្ស៊ីចំពោះអ្វីដែលមេដឹកនំា ចាត់ទុកថាជាទង្វើ គួរឱ្យភ័យខ្លាច និង ធ្វេសប្រហេសលើការវាយប្រហារមកលើរោងចក្រនុយក្លេអ៊ែរ។

 

-ប្រធានាធិបតីលោក Zelenskyy ជំរុញឲ្យមេដឹកនាំពិភពលោកបញ្ឈប់ប្រទេសរុស្ស៊ី មុនពេលបញ្ហានេះក្លាយជាមហន្តរាយនុយក្លេអ៊ែរ។

 

-រហូតមកដល់ពេលនេះ រុស្ស៊ីដណ្តើមបានទីក្រុងមួយ គឺទីក្រុង Kherson នៅភាគ ខាងត្បូងប្រទេសអ៊ុយក្រែន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *