សហភាព​អឺរ៉ុប បានផ្ដល់សិទ្ធិ​រស់នៅ និង​ធ្វើការ រយៈពេល ​៣​ឆ្នាំ សម្រាប់ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន

អឺរ៉ុប៖ សហភាព​អឺរ៉ុប បានផ្ដល់សិទ្ធិ​រស់នៅ និង​ធ្វើការ រយៈពេល ​៣​ឆ្នាំ សម្រាប់ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន ក្នុង​សហភាព​អឺរ៉ុប ក្រោម​ផែនការ​បន្ទាន់ ​វិបត្តិ​ជន​ភៀសខ្លួន​ធំ​បំផុត ​របស់​សហភាព​អឺរ៉ុប​នៅក្នុង​រយៈពេល​ ១០០​ឆ្នាំមក​នេះ។

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ មនុស្ស​ប្រមាណ​ ១​លាន​នាក់បាន​ភៀសខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី​បាន​បើក​ការវាយប្រហារ។ ​មនុស្ស​ជាង ៤៥៤,០០០​នាក់បាន​រត់​ចូល​ប្រទេស​ប៉ូឡូញ ខណៈដែល​ ១១៦,០០០​នាក់ទៀតបាន​ចូលទៅ​ក្នុងប្រទេស​ហុង​ការី, ​មនុស្ស ៦៧​,០០០នាក់ចូលទៅ​កាន់​ប្រទេស​ស្លូ​វ៉ា​គី, ​មនុស្ស ៤៥,០០០​នាក់ចូលទៅ​កាន់​ប្រទេស​រ៉ូ​ម៉ា​នី និង ៧៩,០០០​នាក់ផ្សេងទៀតចូលទៅ​កាន់​ប្រទេស​មូល​ដូ​វ៉ា ដែល​មិនមែនជា​សមាជិក​សហភាព​អឺរ៉ុបជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​តំបន់​អឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *