នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ដ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ពេលដំណើរការសន្និបាតកាលពីម្សិលមិញ បានបែងចែកក្រុមពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះរួមមាន៖

ទី១៖ «ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ
ទី២៖ «ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្រិតថ្នាក់រាជធានីថ្នាក់ខណ្ឌ និងសង្កាត់» ដឹកនាំដោយ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ
ទី៣៖ «វឌ្ឍភាពការងារគ្រប់គ្រងសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ» ដឹកនាំដោយលោក ហួត ហៃ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ
ទី៤៖ «បទពិសោធន៍លើការងារប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី»

Leave a Reply

Your email address will not be published. Required fields are marked *