(ឡុងដ៍)៖ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ លោក បូរីស ចនសុន (Boris Johnson)នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា កងទ័ពអង់គ្លេសនឹងមិនចូលរួមប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនឡើយ ហើយថាការដាក់ពង្រាយកងទ័ពកាលពីពេលថ្មីៗនេះគឺធ្វើឡើងនៅក្នុង ព្រំដែននៃបណ្ដាប្រទេសជាសមាជិក NATO ប៉ុណ្ណោះ។
នោះ លោកនាយកដ្ឋមន្ត្រីអង់គ្លេសបានបញ្ចាក់ ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថា យើងនឹងមិនប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនទេ ហើយការដាក់ពង្រាយទ័ពរបស់យើងនាពេលកន្លងមក ដូចជានៅក្នុងទីក្រុងតាប៉ា (Tapa) នេះ គឺធ្វើឡើងនៅក្នុងព្រំដែននៃប្រទេសជាសមាជិក NATO ប៉ុណ្ណោះ»។