លោក (Sergei Shoigu) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថាប្រតិបត្តិការយោធានៅអ៊ុយក្រែន នឹងមិនបញ្ចប់ឡើយ រហូតទាល់តែ ទីក្រុងម៉ូស្គូបានសម្រេចគោលបំណងសិន

(ម៉ូស្គូ)៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ លោក (Sergei Shoigu) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថាប្រតិបត្តិការយោធានៅអ៊ុយក្រែន នឹងមិនបញ្ចប់ឡើយ រហូតទាល់តែ ទីក្រុងម៉ូស្គូបានសម្រេចគោលបំណងសិន។

លោក Sergei Shoigu បាននិយាយថា គោលបំណងធំៗរបស់រុស្ស៊ី នោះគឺការពារប្រទេសជាតិ ពីការគំរាមកំហែងពីសំណាក់លោកខាងលិច និងធ្វើវិយោធកម្ម ឬការរំដោះអ៊ុយក្រែនចេញពីរបបយោធា។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារនេះ លោក Sergei Shoigu បន្ថែមទៀតថាយោធារុស្ស៊ីមិនមែនកំពុងចង់ត្រួតត្រាទឹកដីអ៊ុយក្រែននោះទេ តែពួកគេកំពុងធ្វើអ្វីតាមដែលអាចធ្វើទៅបានដើម្បីការពារអាយុជីវិត ជនស៊ីវិល ក្នុងនោះរួមមានទាំងការដាក់កំហិតលើការវាយប្រហារតាមផ្លូវអាកាស ពោលគឺការវាយប្រហារទាំងអស់អោយតែទីតាំងយោធា៕

 

Leave a Reply

Your email address will not be published. Required fields are marked *