អ៊ុយក្រែន៖ ​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ បាន​ចោទប្រកាន់​រុស្ស៊ីថាបា​ន ​បន្ត​យុទ្ធនា​ការ​បាញ់​ផ្លោង​របស់​ខ្លួន ​ក្នុង​ពេល​មានការ​ចរចា

អ៊ុយក្រែន៖ ​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ បាន​ចោទប្រកាន់​រុស្ស៊ីថាបា​ន ​បន្ត​យុទ្ធនា​ការ​បាញ់​ផ្លោង​របស់​ខ្លួន ​ក្នុង​ពេល​មានការ​ចរចា​ក្នុង​គោលបំណង​បញ្ចប់​សង្គ្រាមដែល​កំពុង​បន្ត លោក Zelenskyy បានថ្លែងសុន្ទរកថា​តាម​វីដេអូ ដោយបានលើកឡើងថា រុស្ស៊ី​បាន​បាញ់​ផ្លោង​មក​លើ​ទឹកដី​អ៊ុយ​ក្រែ​ន ខណៈ​គណៈប្រតិភូ​ប្រទេស​ទាំងពីរ​បាន​បញ្ចប់​កិច្ចពិភាក្សា​ក្នុង​ប្រទេស​បេឡា​រុស​។ លោក Zelenskyy បានបន្ត​ថា ការ​ធ្វើ​សកម្មភាព​នៃ​ការ​បាញ់​កាំភ្លើង​ធំ​ជាមួយ​នឹង​ការចរចា ​គឺជា​ការប៉ុនប៉ង​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​ដាក់​សម្ពាធ​លើ​ទីក្រុង​គី​វ។

Leave a Reply

Your email address will not be published. Required fields are marked *