ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសពីការងារពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយប្រើរយៈពេល៥ឆ្នាំ(ខែធ្នូ ២០២១-ធ្នូ២០២៦) ដែលមានការងារពង្រីកស្ពាន និងលូចំនួន ៤៦ទីតាំង, ស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង និងពង្រីងផ្លូវកៅស៊ូពី ៧ម៉ែត្រទៅ១០ម៉ែត្រ។