(វ៉ាស៉ីនតោន)៖ សារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានចេញបញ្ជាឱ្យរដ្ឋមន្រ្តីការបរទេសលោក អាន់តូនី ប្លីងគិន (Antony Blinken) បញ្ចេញថវិការហូតដល់៣៥០លានដុល្លារ ដើម្បីជាជំនួយបន្ទាន់ដល់ ផ្នែកសន្តិសុខនិងការពារជាតិរបស់អ៊ុយក្រែន។ ក្រសួងការបរទេសអាមេរិក នឹងចេញសេចក្តីថ្លែងការណ៍លម្អិតជុំវិញរឿងនេះ ក្នុងពេលឆាប់ៗ។
ពាក់ព័ន្ធស្ថានភាព នៅអ៊ុយក្រែន នៅថ្ងៃនេះផងដែរ ប្រតិបត្តិកងទ័ពរុស្ស៉ីនិងកងទ័ពអ៊ុយក្រែន នៅកំពុងតែប្រយុទ្ធគ្នា នៅជាយៗរដ្ឋធានីកៀវរបស់អ៊ុយក្រែន ប៉ុន្តែក៏ហាក់មានពន្លឺនៃកិច្ចចរចារវាងប្រទេសទាំងពីរផងដែរ៕