ទីក្រុងម៉ូស្គូ បានព្រមានធ្ងន់ៗចំពោះហ្វាំងឡង់ហើយនិងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO

(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូ បានព្រមានធ្ងន់ៗចំពោះហ្វាំងឡង់ហើយនិងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO។ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា (Maria Zakharova) បាននិយាយថា «ហ្វាំងឡង់និងស៊ុយអែត មិនគួរដើម្បីតែសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតនោះឡើយ ហើយការចូលជាសមាជិកនៃអង្គការ NATO អាចនឹងធ្វើឱ្យប្រទេសទាំងពីរ ត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ទាំងតាមផ្នែកនយោបាយនិងយោធា»។ ការព្រមានខាងលើនេះបានកើតមានឡើង ស្របពេលដែលរុស្ស៉ីកំពុងបន្តប្រតិបត្តិការយោធាខ្លួននៅអ៊ុយក្រែន ដោយកងទ័ពរុស្ស៉ីកំពុងបន្តរុលទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន។

សូមបញ្ចាក់ថា អង្គការ NATO មិនបានចូលពាក់ព័ន្ធក្នុងសង្រ្គាម ដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានបញ្ជូនទ័ពឱ្យទៅជួយការពារអ៊ុយក្រែនដែរ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងចូលពាក់ព័ន្ធភ្លាមៗ ប្រសិនបើរុស្ស៉ីហ៊ានប៉ះប្រទេសជាសមាជិក NATO

 

Leave a Reply

Your email address will not be published. Required fields are marked *