លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា មានអតីតនិស្សិតខ្មែរ២៣នាក់ កំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងប្រទេសអ៊ុយក្រែន នៅពេលនេះ

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មានអតីតនិស្សិតខ្មែរ២៣នាក់ កំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងប្រទេសអ៊ុយក្រែន នៅពេលនេះ។

លោក ជុំ សុន្ទរី  បានបញ្ជាក់ថា៖ «បន្ថែមលើព័ត៌មានបឋមដែលបានជម្រាបជូនកាលពីថ្ងៃទី២៥កុម្ភះ ខ្ញុំសូមជំរាបជូនថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជា នៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រេនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន២៣នាក់ដែលកំពុងរស់នៅលើទឹកដី ប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ»

Leave a Reply

Your email address will not be published. Required fields are marked *