កងកម្លាំងរបស់ NATO បានចាប់ផ្តើមជាលើកដំបូង ដាក់វិធានការឆ្លើយតបទៅនឹងវិបត្តិរុស្សី-អ៊ុយក្រែន។
មេបញ្ជាការសម្ព័ន្ធមិត្តជាន់ខ្ពស់ NATO ឧត្តមសេនីយ៏ Tod Wolters បានចាប់ផ្តើមកងកម្លាំងពហុជាតិសាសន៏ រួមមានលើដីគោក ដែនអាកាស និងផ្លូវសមុទ្រ ហើយកម្លាំងប្រតិបត្តិការពិសេសមកពីសម្ព័ន្ធមិត្ត អាចដាក់ពង្រាយភ្លាមៗក្នុងការគាំទ្រសម្ព័ន្ធមិត្តNATO។ ការចាប់ផ្តើមឆ្លើយតបនេះមិនមែនមានន័យថា កងទ័ពNATO ឬសហរដ្ឋអាមេរិក នឹងចូលទៅក្នុងប្រទេសអ៊ុយក្រែនដែលមិនមែនជាប្រទេសសមាជិកនោះទេ។ កងទ័ព NATO ត្រូវដាក់ពង្រាយទៅអឺរ៉ុបខាងកើត ដើម្បីជួយដល់ការព្រួយបារម្ភរបស់ប្រទេសសមាជិកខ្លួន ក្នុងពេលវិបត្តិរវាងរុស្ស៊ី អ៊ុយក្រែន កំពុងបន្ត។