ប្រទេសរុស្ស៊ីបានបោះឆ្នោត(វ៉េតូ) ប្រឆាំង ទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រសប្តាហ៍នេះ

(UN)៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ប្រទេសរុស្ស៊ីបានបោះឆ្នោត(វ៉េតូ) ប្រឆាំង ទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅញូយ៉ក) ដែលបានចែងពី «ការមិនពេញចិត្តក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុត» ទៅលើការ «ឈ្លានពាន» របស់ប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងទាមទារឱ្យរុស្ស៊ីដកកងទ័ព ចេញពីអ៊ុយក្រែនជាបន្ទាន់នោះ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN សមាជិកចំនួន ១១ប្រទេស ក្នុងចំណោមសមាជិកសរុប ១៥ប្រទេស បានបោះឆ្នោតគាំទ្រចលនានេះ ដែលត្រូវបានតាក់តែងរួមគ្នាដោយ សហរដ្ឋអាមេរិក និងប្រទេសអាល់បានី។ ដោយឡែកប្រទេសចិន ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួមបានធ្វើ «អនុប្បវាទ» ដូចៗគ្នា។

សូមបញ្ជាក់ថា ដំណោះស្រាយខាងលើនេះ មិនបានទទួលជោគជ័យនោះឡើយ ប្រសិនបើសមាជិកដ៏មានឥទ្ធិពលណាមួយ ស្ថិតនៅក្នុងចំណោមប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង ៥ (P5) របស់ UNSC ដែលមានដូចជា សហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំង និងរុស្ស៊ីនោះ។ ការបោះឆ្នោតលើកនេះ ត្រូវបានក្រុមអ្នកជំនាញលោកខាងលិចមើលឃើញថា ជាការបង្ហាញអំពីចលនាប្រឆាំង កាន់តែច្រើនឡើងរបស់អន្តរជាតិ ចំពោះការឈ្លានពានអ៊ុយក្រែន ៕

Leave a Reply

Your email address will not be published. Required fields are marked *