ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប (Dato’ Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចដ៏ឧត្តុង្គឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា។