អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ចាប់ផ្តើមបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ ដល់ ក្រោម អាយុ៥ឆ្នាំ

កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ធំ ចាប់ផ្តើមបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ ដល់ ក្រោម អាយុ៥ឆ្នាំ ដូសទី១ ដែលចំនួនជិត ៣ម៉ឺននាក់ ដែលត្រូវបានបែងមណ្ឌលចាក់វ៉ាក់សាំង ចំនួន៣៩ នៅតាមក្រុងស្រុក ទាំង៩។

លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការ​ចាក់វ៉ាក់​សាំង ដូសទី១ សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ គឺជាជំហានមួយផ្សេង​ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បង្កើនការយកទុកដាក់បន្ថែមលើ​សុខុមាលភាព​កុមារ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅ។ ការផ្តល់វ៉ាក់សាំងនេះ នៅតែធ្វើទន្ទឹមគ្នាជាមួយដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដល់កុមារ ​និងប្រជាពលរដ្ឋ អាយុពី១៨ឆ្នាំឡើងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *