ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាវាទេសចរណ៍មួយគ្រឿងឈ្មោះNORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ការចូលចតរបស់នាវាទេសចរណ៍នេះ អត់មានដឹកភ្ញៀវទេសចរទេ គឺជាដំណើរចូលចតដើម្បីរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិករបស់នាវានេះ តាមបណ្តាប្រទេសមួយចំនួន ដែលឈប់សម្រាកក្នុងវិបត្តិជំងឺកូវីដ-១៩កន្លងមកចូលធ្វើការក្នុងនាវាវិញ។ ការឈប់សំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយរង់ចាំទទួលយកក្រុមនាវិក និងបុគ្គលិកបម្រើការរបស់ខ្លួននេះ អាចនឹងប្រើពេល ៣-៤ថ្ងៃ មុននឹងចាកចេញត្រឡប់ទៅវិញ៕