ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជនសង្ស័យ និងបក្ខពួកចំនួន៥នាក់ ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងសំណុំរឿងដីធ្លី នៅចំណុចដី៦៧១ តំបន់បឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជនសង្ស័យ និងបក្ខពួកចំនួន៥នាក់ ត្រូវសមត្ថកិច្ចចម្រុះឃាត់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងសំណុំរឿងដីធ្លី នៅចំណុចដី៦៧១ តំបន់បឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ រួចមកបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឌុច ណាវីន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកទៀត កម្លាំងសមត្ថកិច្ចចម្រុះបានបន្តឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ទៀតមាន ឈ្មោះ ឈុត ឈួត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ឈ្មោះ កែវ យ៉យ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ។

សមត្ថកិច្ចចម្រុះបានគូសបញ្ជាក់ថា ករណីជនសង្ស័យចំនួន៥នាក់ខាងលើ គឺទាក់ទិននឹងការប្រមូលផ្តុំលើកគ្នាតវ៉ា ញុះញង់ហ្វូងមនុស្សឱ្យរំលោភដីធ្លីនៅចំណុចដីបឹង៧៥ អុងម៉ុង ដែលស្ថិតក្នុងស្មារតី នៃសេចក្ដីជូនដំណឹងលេខ១៥៥៣ ស.ជ.ណ ចុះថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១២ ដែលសម្រេចប្រគល់ដីចំណុចបឹង៧៥នេះ ជូនក្រុមហ៊ុន លី អ៊ុតនី ដែលបានទិញស្របច្បាប់ចំនួន ២២៨ហិកតា និងប្រគល់ជូនអតីតយោធិន៦៧២-៦៧៣ ចំនួន ១០១ហិកតា៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *