ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល បានសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការចុះឆែកឆេរអាវុធជាតិផ្ទុះតាមផ្លូវ ជិតផ្សារទំនើបព្រីន ឃាត់រថយន្តបាន ៥គ្រឿង និងរកឃើញអាវុធខ្លី៤ដើម ស្ថិតនៅ ភូមិ១ សង្កាត់៣ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១៣៥គ្រឿង ។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ រថយន្តចំនួន៥គ្រឿង រកឃើញអាវុធខ្លីចំនួន៤ដើម និងឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះមានស្រ្តី២នាក់ រួមទាំងម្សៅសថ្លាចំនួន១ដបតូច សង្ស័យជាសារធាតុ ញៀន ។
សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅកំលាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ផងដែរ ៕