ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២២

ឆ្នាំជូត​៖ ​រាសី​ស្រុតចុះ​។​លោកអ្នកក្នុងថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​បញ្ហា​អាក្រក់​មិនអាច​កើតឡើងបាន​។​ការប្រកប​ការងារ​លោកអ្នកជួបបញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​បង់ទ្រព្យសម្បត្តិផងដែរ។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​និង​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​បែកបាក់៕

ឆ្នាំឆ្លូវ​៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោក​អ្នកមាន​សង្ឃឹមលើ​អ្វីមួយ​ឃើញថា​មិនសម​​គាប់​បំណង​នោះឡើយ​​។​ការប្រកប​ការងារ​ថ្ងៃនេះ​ឃើញថា​តែងមាន​ឧបសគ្គ​ខ្លះៗតាម​យាយី​។​សំរាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេងយកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​មានការខាតបង់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ និង ផ្អែមល្ហែមផងដែរ​៕

ឆ្នាំខាល​៖ ​រាសី​ស្រុតចុះ​។​នាពេលនេះ​លោកអ្នក​ត្រូវចេះ​ថែរក្សា​សុខភាព​ពីព្រោះថា​ងាយ​ជួប​នូវ​រោគ​យាយី​។​សំរាប់​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​គឺ​ទៅមុខ​យឺត និង​ពិសេស​ងាយ​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស និង ផលចំណូលហូរចូលតិចតួចណាស់។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រងកម្ម​នៅ​គ្រា​ខាងមុខ ៕

ឆ្នាំថោះ​៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ការប្រកប​ការងារ​​របស់​លោកអ្នកឃើញថាល្អ​គាប់ប្រសើរ  និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​រកបាន​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ​។
ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាពសុខដុមរមនា​៕

ឆ្នាំរោង​៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​ចង់​ជួយ​នរណាម្នាក់​ពុំសូវល្អ​ប្រសើរ​ទេ។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
​ចំពោះ​គូ​ស្វាមីភរិយា​ងាយ​ទាស់ទែង និង​មាន​បញ្ហា​ជាមួយគ្នា​ណាស់​៕

ឆ្នាំម្សាញ់​៖ ​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​ឃើញថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​យាយី ។​កិច្ចការងារ​របស់លោក​អ្នក​ជួប​បញ្ហា​រាំងស្ទះ​បន្តិចបន្តួច​តាមយាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ​ហេង​ទោះ​តូច​ឬ​ធំ​ហូរចូល​មា​នភា​ព​តានតឹង​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ជួបគ្នា​ថ្មី្ម​ថ្មោង​តែង​មានការ​ជឿនលឿន​ទៅមុខ​ឆាប់រហ័ស តែបើ​ថយក្រោយ​វិញ​ក៏​លឿន​ដែរ​៕

ឆ្នាំមមែ​៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្ទះសម្បែង កូនចៅ ឬ​សូម្បីតែ​សាច់ញាតិ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​ចម្រុងចម្រើន និង​សេចក្តីសុខ​របស់​យើង​ទាំងអស់​។​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ឬ​សម្រុក​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​
ចំពោះ​គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន​ល្អ​ណាស់ និង សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

​ឆ្នាំវក​៖ រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវគិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរកា៖ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​គេ​នាំទុក្ខ​មកឱ្យ​ដោយ​មិនដឹង​ខ្លួន​។​ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទេ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំច​៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ឱកាសល្អៗ​មកដល់​ហើយ ដូច្នេះ​លោកអ្នក​ត្រូវ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ទើបបានផលហូរចូលច្រើន​។​ការប្រកប​ការងារ​ហាក់​មាន​ភាពល្អប្រពៃ មានអ្នកធំ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​អំឡុង​ពេលនេះ តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

​ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ឃើញថាទុក្ខលំបាកទាំងឡាយត្រូវបាន​ធូរស្បើយ​ឡើងវិញ​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

Leave a Reply

Your email address will not be published. Required fields are marked *