ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា រយៈពេល២សប្តាហ៍ក្រោយនេះ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានហក់ឡើងចំនួន២០០រៀល នៅក្នុង១លីត្រ។ ក្រសួងពាណិជ្ជកម្ម បានអះអាងថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារតែប៉ុណ្ណោះ៕