នៅរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានឆ្លងជំងឺកូវីដ១៩នៅពេលមកដល់ ប្រទេសកម្ពុជា

 ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម បានឆ្លងជំងឺកូវីដ១៩នៅពេលមកដល់ ប្រទេសកម្ពុជា។

កាលពីរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងឱកាសជួបទទួលទានអាហារពេលល្ងាចនៅសណ្ឋាគារសូហ្វីតែល ថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ាន ប្រមុខការទូតជាន់ខ្ពស់កម្ពុជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍”ខ្ញុំ សូមជូនពរឲ្យសហការីរបស់ខ្ញុំ (រដ្ឋមន្ត្រីការបរទេស វៀតណាម) ដែលបានឆ្លងកូវីដ១៩ពេលមកដល់កម្ពុជា សូមឆាប់ជាសះស្បើយ “។

 

សូមបញ្ចាក់ថា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន ដែល នៅថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២២នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *