បាត់ដំបង៖ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានចុះឆ្មក់បង្ក្រាបករណីគ្រឿងញៀនក្នុងក្លឹបកំសាន្ត ហាយធ៍ ក្លាស់ (Hight Class) នៅកណ្តាលក្រុងបាត់ដំបងស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១១នាក់ អនុវត្តតាមនីតិវិធី។ ដកហូតវត្ថុតាងជាក់ស្តែងបានរួមមាន: ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ( MDMA ) ចំនួនជាង ០២គ្រាប់ ទម្ងន់ ០,៨៨ក្រាម, ប្រាក់ដុល្លាចំនួន ២.៤៥០ដុល្លារ និងប្រាក់រៀលចំនួន ៦.១០០.០០០រៀលផងដែរ៕