រថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តសេរីទំនើបម៉ាក Lexus 570 ក្រឡាប់ផ្ងាជើងតែម្ដង

នៅវេលាម៉ោង២ និង៤៥នាទី រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តសេរីទំនើបម៉ាក Lexus 570 ក្រឡាប់ផ្ងាជើងតែម្ដង។ ហេតការណ៍នេះ កើតឡើងនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ មានស្រ្តីម្នាក់បើកបររថយន្ត Lexus 570 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BS-9899 ក្នុងទិសដៅបញ្ជ្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក់lexus rx300 ពណ៌ខ្មៅ ស្លាលេខភ្នំពេញ 2O-4445 បណ្ដាលឲ្យLexus 570 ក្រឡាប់ផ្ងាជើង ហើយស្ត្រីអ្នកបើកបររថយន្ត570បានលូនចេញពីក្នុងរថយន្តគេចខ្លួនបាត់។

Leave a Reply

Your email address will not be published. Required fields are marked *