សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឱ្យ ៥ឆ្នាំទៀត ប្រសិនបើធ្វើរបៀបនេះ ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅប្រសិនបន្តធ្វើដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ សូមកុំចងភ្ជាប់ខ្ញុំជាមួយប្រធានអាស៊ាន ប៉ុន្តែចក្ខុវិស័យរបស់ ហ៊ុន សែន ច្បាស់ណាស់ប្រសិនបើបន្តបែបនេះតទៅទៀត ៥ទៅ១០ឆ្នាំទៀតប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ»

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង នៅក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឱ្យ ៥ឆ្នាំទៀត ប្រសិនបើធ្វើរបៀបនេះ ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅប្រសិនបន្តធ្វើដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ សូមកុំចងភ្ជាប់ខ្ញុំជាមួយប្រធានអាស៊ាន ប៉ុន្តែចក្ខុវិស័យរបស់ ហ៊ុន សែន ច្បាស់ណាស់ប្រសិនបើបន្តបែបនេះតទៅទៀត ៥ទៅ១០ឆ្នាំទៀតប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា នឹងអាចចំណាយពេលពី៥ទៅ១០ឆ្នាំ ទើបមានពន្លឺសន្តិភាព ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត ហើយគ្មានដំណោះស្រាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចបានប្តេជ្ញាថា នឹងមិនបោះបង់ចោលការខិតខំជួយមីយ៉ាន់ម៉ានោះទេ។ មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយការបោះឆ្នោត។ វិបត្តិនេះបានអូសបន្លាយប្រមាណមួយឆ្នាំមកហើយ ហើយបង្កជាអំពើហិង្សា និងការផ្ទុះអាវុធជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *