ភ្នំពេញ:៖ ប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរស់នៅលើសំណង់មិនរៀបរយលើផ្លូវ១៣៨ ជាប់ខាងជើងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមស្ម័គ្រទទួលយកដីនៅតំបន់អភិវឌ្ឍន 7NG។
លោកជា ពិសី អភិបាលខណ្ឌទួលគោក រួមជាមួយកម្មករចុះទៅជួយសម្របសម្រួល និងរុះរើផ្ទះបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ស្នើសុំកម្លាំងជួយរុះរើ និងដឹកជញ្ជូនសម្ភារៈ ដើម្បីយកទៅដាក់ទីតាំងដីថ្មីដែលបងប្អូនស្ម័គ្រចិត្តទទួលយក ៕