​សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយពីដៃគូអភិវឌ្ឍទាំងអស់និយាយជារួម និងនិយាយដោយឡែក គឺមានការចូលរួមយ៉ាងធំធេងពីប្រទេសជប៉ុន

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយពីដៃគូអភិវឌ្ឍទាំងអស់និយាយជារួម និងនិយាយដោយឡែក គឺមានការចូលរួមយ៉ាងធំធេងពីប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលពូកែសុំគេ ប៉ុន្តែសម្តេច បានលើកឡើងថា សម្តេច សុំជំនួយពីប្រទេសជាមិត្តនានាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕

 

Leave a Reply

Your email address will not be published. Required fields are marked *