អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវឱ វណ្ណឌីន បានបញ្ជាក់ថា ថ្ងៃស្អែកទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ជាខួប ២ ឆ្នាំ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយសង្គ្រោះអាយុជីវិតអ្នកដំណើរចម្រុះជាតិសាសន៍រាប់ពាន់អ្នកដែលនៅលើនាវាខ្នាតយក្សវែសស្ទឺដាម (MS westerdamam) ដោយជោគជ័យ។