សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព(ISCP) និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព(ISCP) និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ  ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ បណ្ឌិត ហាក់ ចាហាន មូន ស្ថាបនិកសហព័ន្ធសន្តិភាពពិភពលោក, ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឯកឧត្តម មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក ព្រមទាំងមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកប្រមាណ ១៥៧ប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *