ភ្នំពេញ៖នាព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងទៅកាន់សមាជិក សមាជិកា របស់គណៈកម្មាធិការ គណបក្សខេត្តព្រៃវែងថា ត្រូវខិតខំ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ដោយមិនប្រកាន់និន្នាការ នយោបាយ ធ្វើអំពើល្អ ដោយការមិន រំលោភអំណាច មិនបំពានសិទ្ធិសេរីភាព របស់ ប្រជាពលរដ្ឋ និងត្រូវពង្រឹង គុណភាព សមាជិកមានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មី បន្ថែម និងត្រូវរួមគ្នា ប្រមូលបញ្ហាប្រឈម នៅមូលដ្ឋានមកដោះស្រាយ ដោយគ្មានការ លាក់លៀម។
ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុប សកម្មភាពការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ គណៈកម្មាធិការ គណបក្សខេត្តព្រៃវែង ប្រារព្ធនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សខេត្តព្រៃវែង បន្តខិតខំរួមគ្នាយកចិត្តទុកដាក់ បំពេញភារកិច្ច ទៅតាមផែនការ និងប្រតិទិន នៃការបោះឆ្នោត រួមទាំងការរៀបចំ ភ្នាក់ងារ គណបក្ស អ្នកសង្កេតការណ៍ បោះឆ្នោត។ សម្ដេចក៏បានណែនាំឱ្យបន្តចូលរួម ផ្សព្វផ្សាយស្មារតី នៃកិច្ចប្រជុំ នាថ្ងៃនេះ ដល់សមាជិក សមាជិកា នៅតាម មូលដ្ឋាន ផងដែរ។៕