ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះបានងើបខ្ពស់បន្តិចវិញ ម្ល៉ោះហើយ នាំឱ្យកិច្ចការមានភាពរលូនល្អនិងអាចសម្រេចជោគជ័យតាមគោលដៅផង។លោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា និងរាល់ការប៉ងឬចង់ធ្វើអ្វីមួយគឺតែងទទួលនូវក្តីសម្រេចគ្រាន់ជាទីគាប់ចិត្តផង។ការប្រកបការងារលោកអ្នកអាចប្រកបកិច្ចការធំៗឬរឿងសំខាន់អ្វីមួយពីព្រោះថាផ្លែផ្កាល្អៗនោះឃើញថានឹងឆ្លើយតបច្រើននៅពេលក្រោយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារហើយព្រោះច្រើនតែសម្រេចដូចគាប់បំណងមួយចំនួនមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ក្នុងថ្ងៃនេះទោះធ្វើអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសុខភាពពីព្រោះថារោគជំងឺតែងយាយីច្រើនជាងសព្វមួយដង។ក្រៅពីនេះការបំពេញការងារក៏តែងកើតការរាំងស្ទះនិងមានបញ្ហាចូលយាយីច្រើន។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេព្រោះថាមានខ្ពស់ណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយមានភាពឆាប់តានតឹងដាក់គ្នាណាស់ ដូច្នេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសទោះនៅផ្ទះសម្បែង ឬក៏ធ្វើដំណើរទៅណាមកណាពិសេសការបើកបរចូរប្រយ័ត្នបន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលជាងសព្វមួយដង។ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។
រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅអំឡុងពេលនេះលោកអ្នកពុំត្រូវមានការផ្លាស់ប្តូរការងារណាមួយនោះឡើយពីព្រោះថាផលមិនល្អនោះឃើញថាមានច្រើនជាងល្អ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់ផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះយីអ៊ុនបានងើបឡើងខ្ពស់ ម្ល៉ោះហើយ បើជួបឧបសគ្គ ឬ បញ្ហាមិនល្អណាមួយកាលពីមុនមកចង់យកមកដោះស្រាយជាការប្រពៃបំផុត ។លោកអ្នកអាច ចរចាទំនាក់ទំនងការងារពីព្រោះថាបានលទ្ធផលគ្រាន់ជាទីគាប់ចិត្តមួយចំនួនត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ។
សេចក្តីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ហើយចង់ស្វែងរកជាឱកាសប្រពៃ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះមើលស្ថានការណ៍ពីព្រោះថាផុយស្រួយកើតជាបាតុភាពមិនល្អជាមួយអ្នកដទៃណាស់។ការប្រកបការងារខ្សត់មនុស្សល្អ តែមកសម្បូរមនុស្សតាមចាស់កំហុសនិងបង្កបញ្ហាមកទុកឱ្យច្រើនទៅវិញ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលសំខាន់ ឬជាការដោះស្រាយរឿងរាវធំនោះផលលំបាកក៏ពុំសូវកើតមាននាពេលក្រោយដែរ។ការប្រកបការងារក៏តែងមិនសម្រេចដូចបំណងតាមការប៉ងទុកនោះឡើយ និងក្រៅពីនេះកិច្ចការខ្លះគេទម្លាក់កំហុសមកទុកឱ្យថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតែងកើតមានរឿងរាវរកាំរកូសព្រោះតែមានក្រុមមនុស្សបង្កផលលំបាកច្រើន ដូចនេះបើមិនចេះដោះស្រាយទេពេលខ្លះរឿងរាវតូចសោះអាចប្រែរីកជាធំថែមទៀត។
សម្ព័ន្ធស្នេហាប្រុសស្រីមានការស្មុគស្មាញហើយងាយកើតជម្លោះវិវាទណាស់ដូចនេះលោកអ្នកត្រូវចេះកាត់បន្ថយការប្រកែប្រកាន់ចេញខ្លះទើបប្រសើរ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។លោកអ្នក ងាយជួបបញ្ហាមិនល្អមួយចំនួនចូល យាយី ចំពោះមុខផង ហេតុនេះឃើញថាបើមិនខិតខំស្រវ៉ាស្រទេញទេ ពិតជាជួបផលលំបាកជាក់ជាពុំខាន។ដោយឡែកនៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់ និងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើ ហើយផលកម្រៃទៀតសោតគ្រាន់ចិញ្ចឹងឆ្នាំងបាយមិនឱ្យស្ងួតអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬនិយាយដល់ចាស់ទុំតែងសម្រេចជោគជ័យដូចគាប់បំណងជានិច្ច៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតោងតែរក្សាសេចក្តីសុខ និងមិនត្រូវបង្កបញ្ហាមកដាក់ខ្លួនឡើយពីព្រោះថាងាយកើតជាបញ្ហាចូលយាយីជាងសព្វមួយដង។នៅពេលនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថានៅពេលឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនេះពុំខាន។
អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតទោះពុំមានឧបសគ្គចូលរារាំងនាំជួបការលំបាកពិតមែនតែក៏ផ្លូវចិត្តនិងបញ្ហាប្រាក់កាសគាប់សង្កត់ច្រើន។ការប្រកបការងារលោកអ្នកទទួលរងការហត់នឿយច្រើន ហើយការងារទាល់តែខិតខំពុះពារបន្តិចទើបផលល្អៗហុចឱ្យគ្រាន់ជាទីពេញចិត្តទៅរួច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូវវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសយាយីដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយកម្លាំងកាយចិត្តស្ទើរស្លាប់តែនៅផ្គាប់ចិត្តគេមិនត្រូវថែមទៀត៕