ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាផ្ដល់យោបល់របស់ JICA បានលើកឡើងថា កម្ពុជាចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក

ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាផ្ដល់យោបល់របស់ JICA បានលើកឡើងថា កម្ពុជាចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក។

ឯកឧត្ដម ហេង រតនា បានបញ្ចាក់ថា ការចង់បានអគារបែបនេះ គឺមិនមែនសម្រាប់ធ្វើឱ្យផ្ទុះស្លាប់មនុស្សនោះទេ តែសម្រាប់បង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកសន្តិភាពបានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សច្រើនជាងគេលើលោក មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយនៅចុងឆ្នាំ២០២៥ និងបន្សល់ទុកតែអគាររាងគ្រាប់មីនធំបំផុត ដើម្បីយុវជនជំនាន់ក្រោយៗទៀត ស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយនៅក្នុង ហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *