ស្ថាប័នប៉ូលិសអន្តរជាតិ អាំងទែរប៉ូល (Interpol)បានអះអាងថា នឹងមិនផ្ដល់ជំនួយដល់បណ្ដាប្រទេសទាំងឡាយណា ដែលកំពុងនៅក្រោមស្ថានភាព ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ នៅក្នុងស្រុកនោះទេ

នៅថ្ងៃព្រហស្បតិ៍ ខែកុម្ភ: ឆ្នាំ២០២២នេះ ស្ថាប័នប៉ូលិសអន្តរជាតិ អាំងទែរប៉ូល (Interpol)បានអះអាងថា នឹងមិនផ្ដល់ជំនួយដល់បណ្ដាប្រទេសទាំងឡាយណា ដែលកំពុងនៅក្រោមស្ថានភាព ជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ នៅក្នុងស្រុកនោះទេ។ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើសុំជំនួយពីស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

អាំងទែរប៉ូល (Interpol) បានបញ្ជាក់ថា «Interpol នឹងមិនផ្ដល់ជំនួយ ឆ្លើយតបទៅនឹងការស្នើទាំងឡាយណា ដែលធ្វើឱ្យស្ថាប័នមួយនេះធ្លាក់ចូល ឬជាប់ជំពាក់ជំពិននឹងនយោបាយក្នុងស្រុក របស់ប្រទេសណាមួយនោះទេ ដូចជាការស្នើពីក្រុមគូប្រជែងនយោបាយ, ក្រុមអ្នករិះគន់រដ្ឋាភិបាល ឬក៏នៅក្នុងបរិបទនៃការធ្វើរដ្ឋប្រហារជាដើម»

Leave a Reply

Your email address will not be published. Required fields are marked *