ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។បើលោកអ្នកចង់សម្រេចចិត្តអ្វីមួយលើការងារតូចធំតែងទទួលផលជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ប្រមូលផលចំណេញវិលត្រឡប់មកវិញគួរជាទីពេញចិត្តផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។លោកអ្នកនៅថ្ងៃនេះ ជួបបញ្ហាខ្លះៗអាចរីកជាធំផង ម្ល៉ោះហើយលោកអ្នកគួរប្រយ័ត្នប្រយែងបន្តិចទើបអាចល្អឡើងវិញ។ការប្រកបការងារតូចធំលោកអ្នក ត្រូវមានការអត់ធ្មត់បន្តិច ទើបគ្មានបញ្ហាអាក្រក់កើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ បានផលហូរចូលបន្តិចមកវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការមិនចុះសម្រុងនិងគ្នា បន្តិចបន្តួច៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវចេះគិតឱ្យវែងឆ្ងាយ ខ្លាចជះផលអាក្រក់នាថ្ងៃខាងមុខ។ការប្រកបការងារលោកអ្នកជួបបញ្ហាខ្លះនិងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់ដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានអ្នកឈ្នានីសច្រើន។
រីឯបញ្ហាស្នេហាប្រុសស្រីកើតមានរឿងសៅហ្មងជួបបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកមិនធ្វើអ្វីដែលធ្វេសប្រហែស ឬ មិនប្រមាថកិច្ចការចំពោះមុខនោះក៏ពុំមានបញ្ហាអាក្រក់កើតឡើងឡើយ។ការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។ដោយសារដួងរាសីស្រុតចុះ ដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ការរស់នៅជួបបញ្ហារកាំចិត្ត និងអាចកើតរឿងរាវមួយចំនួនថែមទៀត ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងផលប៉ះទង្គិច មិនអាចសំរេចដល់គោលដៅឡើយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញ មានផលហូរចូល លំបាកបន្តិច។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើន តែឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅទីជិត និង ទីឆ្ងាយ។ការប្រកបការងារបើលោកអ្នក ចង់ធ្វើអ្វីមួយអាចសម្រេចដូចប្រាថ្នា ពីព្រោះថាផលល្អៗតែងហុចមកវិញ។ចំពោះអ្នកប្រកបជំនួញអាចផ្តល់ផ្លែផ្កាល្អៗមកវិញជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកក្នុងការទំនាក់ទំនងការងារ ឬចង់ពឹងពាក់នរណាម្នាក់ក៏ទទួលផ្លែផ្កាគ្រាន់ពេញចិត្ត។ការប្រកបការងារសព្វបែបយ៉ាងមានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ក្នុងថ្ងៃនេះដែរលាភសំណាងហាក់ហូរចូលខ្លះ ឆ្លើយតបគួរជាទីពេញចិត្ត។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបការងារចូរប្រយ័ត្នប្រយែងបន្តិច ព្រោះអាចខាតបង់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយត្រូវប្រយ័ត្នកើតជម្លោះវិវាទណាមួយរកស្មានមិនត្រូវ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយមានភាពប្រចែប្រច័ណ្ឌច្រើនអាចកើតជម្លោះវិវាទឈានដល់ការបែកបាក់ផងដែរ៕
ឆ្នាំវក៖ រាសីស្រុតចុះ។នាថ្ងៃនេះសម្រាប់ស្ត្រីមេផ្ទះងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការល្អប្រពៃបំផុត។ការប្រកបការងារលោកអ្នកតោងតែចាប់កាន់កិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាសៅហ្មងបន្តិចតែមុខរបរមានស្ថានភាព ដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកក្នុងថ្ងៃនេះតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការប្រកបការងារទាក់ទងប្រាក់កាស ឬ ធ្វើកិច្ចសន្យាអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ល្អប្រសើរណាស់។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ រីករាយផងដែរ៕
ឆ្នាំច៖ ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់ការចរចាតូចធំពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។កិច្ចការងារលោកអ្នកធ្វើអ្វីតែងត្រូវបានចៅហ្វាយឬអ្នកគ្រប់គ្រងស្រឡាញ់ចូលចិត្ត។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយ ហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកស៊ីញ៉េ ឬចរចារឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលតែងកើតឡើងតាមក្រោយជានិច្ច។ដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។
សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕