ភ្នំពេញ៖ អគារថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សុំសេចក្តីសុខ សិរីសួស្តី ជ័យមង្គល តាមជំនឿសាសនា នៅក្នុងឱកាសសម្ពោធការិយាល័យថ្មីសម្រាប់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីនគរបាលការិយាល័យជំនាញបានចូលទៅបំរើការងារជាបណ្តើរៗនោះហើយ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិង ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះ វ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទីពីរគង្គនៅវត្តច័ន្ទបុរីវង្ស។