តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើការកែតម្រូវពីប្រសាសន៍ដែលបានលើកឡើងកាលពីព្រឹកមិញក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ ដោយមានខ្លឹមសារថា : « ព្រឹកមិុញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។
តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះមិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ការភន្ត័ច្រឡំនេះបណ្តាលមកពីខ្ញុំទទួលបានព័ត៌មានខុសដែលខ្ញុំសូមអាធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ៕»