ក្រចេះ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ប្រសិនបើ មិនជ្រើសយកផ្លូវចរចាទេ គឺមិនអាចបញ្ចប់បញ្ហាមីយ៉ានម៉ាបាននោះទេ ដោយសម្ដេច បានផ្ដល់បទពិសោធន៍ថា វិធីសាស្ត្ររបស់សម្តេច គឺពន្លត់ភ្លើងសង្គ្រាមជាមុនសិន ទើបដំណើរការប្រជាធិបតេយ្យ និងអ្វីៗទៅតាមក្រោយបាន។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នេះ បានលើកឡើងជាថ្មីម្ដងទៀត អំពីបញ្ហាមីយ៉ាន់ម៉ា និងបានរំលឹកដល់អ្នកដែលរិះគន់សម្ដេចថា ការដែលសម្តេចទៅ មីយ៉ាន់ម៉ាថា សម្តេចគ្មានផលប្រយោជន៍អ្វីក្រៅតែពីចង់ជួយមីយ៉ាន់ម៉ា ឱ្យចេញផុតពីសង្គ្រាមនោះទេ អ្នកពេញចិត្ត ក៏ ពេញចិត្ត អ្នកមិនពេញចិត្ត ក៏មិនពេញចិត្ត គឺអាស្រ័យទៅលើគេ។ តែបើមិនជ្រើសយកមធ្យោបាយចរចាទេ កុំសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាបានឱ្យសោះ៕