សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណា ត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអះអាងថាលោកសាស្រ្តាចារ្យ សន ថឺនែល (Sean Turnell) ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានមេដឹកនាំមីយ៉ាន់ម៉ា ដោះលែងឲ្យមានសេរីភាពវិញហើយ

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណា ត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអះអាងថាលោកសាស្រ្តាចារ្យ សន ថឺនែល (Sean Turnell) ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានមេដឹកនាំមីយ៉ាន់ម៉ា ដោះលែងឲ្យមានសេរីភាពវិញហើយ។ សម្តេចតេជោបានបញ្ជាក់ថាការដោះលែងនេះធ្វើឡើងបន្ទាប់ពីសម្តេចបានស្នើដោយផ្ទាល់មាត់ទៅកាន់លោកមីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅ

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ក្រោយពីសាស្រ្តាចារ្យរូបនេះចាកចេញពីមីយ៉ាន់ម៉ាទៅដល់ប្រទេសខ្លួនវិញ អរគុណខ្ញុំក៏បាន ជេរខ្ញុំក៏បាន ប្រមាថខ្ញុំក៏បាន ស្រេចតែចិត្តចុះប៉ុន្តែ ហ៊ុន សែន បានធ្វើកិច្ចការងារហ្នឹង»

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តទៀតថាៈ រដ្ឋមន្រ្តីការបរទេសអូស្រ្តា​លីបានស្នើ មកសម្តេចប្រមុខដឹកនាំកម្ពុជាដោយផ្ទាល់ឲ្យជួយស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាឲ្យដោះលែងសាស្រ្តាចារ្យអូស្រ្តាលី ។ សម្តេចតេជោក៏បានជួយតាមការស្នើសុំរបស់រដ្ឋមន្រ្តីការបរ ទេសអូស្រ្តាលីនេះហើយលទ្ធផលក៏បានទទួលបានផ្លែផ្កាដូចនៅថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបន្តែមថា នៅលើលោកីយ៍នេះវាជារឿងធម្មតាទៅហើយគឺគុណសម្បត្តិតែ ងតែត្រូវបានគេដណ្តើមយក រីឯគុណ វិបត្តិតែងតែទម្លាក់ទៅឲ្យអ្នកដទៃ៕

 

Leave a Reply

Your email address will not be published. Required fields are marked *