លោកជំទាវ ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ទីតាំងបន្ថែមទៀតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។

ទីតាំងដែលលោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យមើលរួមមាន៖ ១.ការិយាល័យសុខាភិបាលស្រុកប្រតិបិត្តអូររាំងឪ   ២.មណ្ឌលសុខភាព ជប់ ។ លោកជំទាវបានបន្តការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅទទួលយកនូវការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនិងមូលដ្ឋានសុខាភិបាលតែម្ដង។ មួយវិញទៀតលោកជំទាវ ឱ វណ្ណឌីន បានជម្រាបជូនដល់ប្រជាពលរដ្ឋនូវជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលកំពង់រីករាលដាលនៅបណ្តាប្រទេសនានាក្នុងពិភពលោកក៏ដូចនៅក្នុងប្រទេសកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *