ហោរាសាស្រ្ត ប្រចាំថ្ងៃច័ន្ទ ទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២២

ឆ្នាំជូត​៖ រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​សំខាន់​អាច​ចុះ​ធ្វើ​ឬ​សម្រេចចិត្ត​អនុវត្តបាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ចូល​យាយី​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​គឺមាន​សភាព​ល្អ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

ឆ្នាំឆ្លូវ​៖​ ​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ទោះ​នៅផ្ទះ​សម្បែង ឬក៏​ធ្វើដំណើរ​ទៅណា​មក​ណា​ពិសេស​ការបើកបរ​ចូរ​ប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​ឈានចូល​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​មិនសូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ​តែង​ងាយ​មាន​បញ្ហា​ចំពោះមុខ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​បរាជ័យ​នៅពេល​ក្រោយ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំខាល​៖ ​រាសី​ស្រុតចុះ​។​នៅ​អំឡុង​ពេលនេះ​លោកអ្នក​ពុំ​ត្រូវមាន​ការផ្លាស់ប្តូ​រការ​ងារ​ណាមួយ​នោះឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ឃើញថា​មាន​ច្រើនជាង​ល្អ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

ឆ្នាំថោះ​៖ ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​បាន​ងើប​ខ្ពស់​បន្តិច​វិញ ម្ល៉ោះហើយ នាំឱ្យ​កិច្ចការ​មាន​ភាពរលូន​ល្អ​និង​អាច​សម្រេច​ជោគជ័យ​តាម​គោលដៅ​ផង​។​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​លើកសរសើរ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំរោង​៖ ​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​បញ្ហា​សុខភាព​ពីព្រោះថា​រោគ​ជំងឺ​តែង​យាយី​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​ការបំពេញ​ការងារ​ក៏​តែង​កើតការ​រាំងស្ទះ​និង​មាន​បញ្ហា​ចូល​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ការចង់​បណ្តាក់ទុន​អ្វីមួយ​ក៏ត្រូវ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះថា​មាន​ខ្ពស់​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​មាន​ភាព​ឆាប់​តានតឹង​ដាក់គ្នា​ណាស់ ដូច្នេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំម្សាញ់​៖ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ងាយ​ធ្លាក់ខ្លួន​ចូលក្នុង​រឿង​ទំនាស់​អ្វីមួយ​ណាស់ ហេតុនេះ​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​និង​ធ្វើ​រឿង​ធំ​ឱ្យទៅជា​តូច ទើប​ជាការ​ល្អ​បំផុត​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ឡើយ ពី​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​
សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួច​ថយក្រោយ​ក៏​មិនកើត​៕

ឆ្នាំមមី​៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ និង ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ជាមួយ​អ្នកដទៃ ឬ​ការ​កើតរឿង​បញ្ហា​សុខភាព​ចូល​យាយី​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួលជោគជ័យ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំមមែ​៖ ​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក គប្បី​រក្សា​ភាពស្ងប់ស្ងាត់ និង​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ច្រើន​ឡើយ​បើ​ពុំនោះ​ជម្លោះ​វិវាទ​អាច​ពី​តូចតាច​រីក​ជាធំ​។​ទាំង​ស្ត្រី​បុរស​អារម្មណ៍​លោកអ្នក​មានការ​ប្រែប្រួល​ប្តូរផ្លាស់ ហើយ​កិច្ចការងារ​មានការ​រាំងស្ទះ និង​អាច​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានការ​រកាំចិត្ត​និង​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​យក​ការ​ប្រចែប្រច័ណ្ឌ​មក​ទុក​ក្នុង​ខួរក្បាល​ច្រើន​ប្រយ័ត្ន​កើតរឿង​រាវ​នៅក្បែរ​គ្នា​មិនសូវ​សុខ ៕

ឆ្នាំវក​៖ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​យីអ៊ុន​បាន​ងើបឡើង​ខ្ពស់ ម្ល៉ោះហើយ បើ​ជួប​ឧបសគ្គ ឬ បញ្ហា​មិនល្អ​ណាមួយ​កាល​ពីមុនមក​ចង់យក​មក​ដោះស្រាយ​ជាការ​ប្រពៃ​បំផុត ។​លោកអ្នក​អាច ចរចា​ទំនាក់ទំនង​ការងារ​ពីព្រោះថា​បាន​លទ្ធផល​គ្រាន់​ជាទី​គាប់ចិត្ត​មួយចំនួន​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ​។​
សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឱកាស​ប្រពៃ​៕

ឆ្នាំរកា​៖ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​ផ្ទាល់ខ្លួន​យាយី​មួយចំនួន​ផង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

ឆ្នាំច​៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើល​ស្ថានការណ៍​ពីព្រោះថា​ផុយស្រួយ​កើតជា​បាតុភាព​មិនល្អ​ជាមួយ​អ្នកដទៃ​ណាស់​។​ការប្រកប​ការងារ​ខ្ស​ត់មនុស្ស​ល្អ តែ​មក​សម្បូរ​មនុស្ស​តាម​ចាស់​កំហុស​និង​បង្កបញ្ហា​មក​ទុកឱ្យ​ច្រើន​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
​ឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំកុរ​៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​រក្សា​សេចក្តីសុខ និង​មិនត្រូវ​បង្កបញ្ហា​មក​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​ចូល​យាយី​ជាង​សព្វមួយដង​។​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​នៅពេល​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ពុំខាន​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

Leave a Reply

Your email address will not be published. Required fields are marked *