នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពីចំណុចរង្វង់មូល ខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពីចំណុចរង្វង់មូល ខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះប្រវែងប្រមាណ៩៣.៥៦ គីឡូម៉ែត្រសាងសង់ ក្រោមជំនួយរបស់រដ្ឋាភិបាល ចិនជាង ៣៣ លានដុល្លារអាមេរិក។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែរ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ឱ្យដឹងថាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦ គីឡូម៉ែត្រនេះធ្លាប់បានសាងសង់ម្តងរួចហើយជាប្រភេទផ្លូវក្រា លកៅស៊ូ ពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ ២០០៤ ដល់ ២០០៧ ។ កំណាត់ផ្លូវប្រវែង ៣៩.៣៥គីឡូម៉ែត្រក្រាលបេតុងកៅស៊ូACកម្រាស់៩សង់ ទីម៉ែត្រនិងកំណាត់ផ្លូវប្រវែង ៥៤.២១ គីឡូម៉ែត្រក្រាលបេតុងកៅស៊ូ AC កម្រា ស់៥សង់ទីម៉ែត្រ​។ទទឹងតួផ្លូវមានប្រវែង ១១ ម៉ែត្រចែកជា ២ គន្លងសម្រាប់រថ យន្តចរាចរណ៍ដោយគន្លងនីមួយៗមានទទឹង ៣.៥ម៉ែត្រនិងផ្លូវសម្រាប់ទោចក្រ យានយន្តមាន ២គន្លង គន្លងនីមួយៗមានទទឹង ១.៥០ម៉ែត្រនិងចិញ្ចើមដីក្រ ហមសងខាងមានទទឹង ០.៥០ម៉ែត្រ។

គម្រោងនេះបានក្រាលស្រទាប់គ្រឹះទាំងលើនិងក្រោមកម្រាស់សរុប ៤០សង់ទី ម៉ែត្រជួសជុលស្ពានចំនួន៨កន្លែងប្រវែ ងសរុប៥៧៧,៣២ម៉ែត្រស្ពានធំ៣កន្លែ ងប្រវែង៣៦៨,១២ម៉ែត្រ,ស្ពានមធ្យម ៣កន្លែងប្រវែង១៥០,១២ ម៉ែត្រ, ស្ពានខ្លី២កន្លែងប្រវែង ៥៩,០៨ម៉ែត្រ) ដាក់លូគ្រប់ប្រភេទចំនួន១៣៩កន្លែង (លូមូល៧២កន្លែង, លូប្រអប់៣កន្លែងនិងលូមានគម្រប៦៤កន្លែង) សាងសង់ប្រ ឡាយបង្ហូរទឹកនៅសងខាងផ្លូវព្រមទាំងការងារបំពាក់ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍បង្គោលសុវត្ថិភាពនិងបង្គោលភ្លើងបំភ្លឺ។ កំណាត់ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លង កាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង៕

Leave a Reply

Your email address will not be published. Required fields are marked *