លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្ញើសារប្រាប់ទៅក្រុមបាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កុំឱ្យលលេងនឹងសំណាញ់ច្បាប់

(ភ្នំពេញ)៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្ញើសារប្រាប់ទៅក្រុមបាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កុំឱ្យលលេងនឹងសំណាញ់ច្បាប់។

ហ្វេសប៊ុក លោក គឹម សន្តិភាព បានបញ្ជាក់ ថា៖ «ការទាមទារតាមទំនើងចិត្ត ពុំមែនជាសិទ្ធិដែលត្រូវបានការពារដោយច្បាប់នោះទេ! សកម្មភាពបំពានច្បាប់ណាមួយ ក៏ពុំមែនជាសិទ្ធិសេរីភាពរបស់បងប្អូននោះឡើយ! សូមបងប្អូនកុំលលេងនឹងសំណាញ់ច្បាប់ ព្រោះសំណាញ់នេះពិបាកនឹងស្រាយណាស់! ក្រុមដែលចងមិនប្រាកដថានឹងចេញមុខស្រាយទេ»

សូមបញ្ចាក់ថា ក្រោយមានការព្រមានពីរដ្ឋបាលរាជធានីភ្នំពេញ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍២នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំង ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលមានមនុស្ស ៤នាក់បន្ថែមទៀត ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមបាតុកររបស់អតីតបុគ្គលក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្រមូលផ្ដុំគ្នាដោយខុសច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *