«កម្ពុជាឡើងមកចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍ស្តីពីការងើបចេញពីវីរុសកូវីដ១៩ របស់ Nikkei»

(ភ្នំពេញ)៖ នៅលើគេហទំព័រ Nikkei (COVID-19 Recovery Index)ប្រទេសកម្ពុជា បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញ ចេញពីវីរុស Covid-19 បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសថា «ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី៣ខែមុន»។  នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះកម្ពុជាបានរាយការណ៍អំពីករណីឆ្លងតិចជាង១០០០ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុស Covid-19 នោះទេ នៅក្នុងរយៈពេល១ខែកន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *