ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ នៅព្រឹក ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ អញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ មួយខ្សែ ប្រវែង២.១៥៨ម៉ែត្រ និងទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ហ៊ុន តូ ។