នៅវេលា​ម៉ោង​ជិត ០៤:០០​ទៀបភ្លឺ ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ មានគ្រោះថ្នាក់​ចរាចរណ៍​ដែលបង្ក​ឡើង​ដោយ​ខ្លួនឯង បណ្ដាលឱ្យស្លាប់​អ្នកបើកបរ​ម្នាក់​

បាត់ដំបង​៖ នៅវេលា​ម៉ោង​ជិត ០៤:០០​ទៀបភ្លឺ ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ មានគ្រោះថ្នាក់​ចរាចរណ៍​ដែលបង្ក​ឡើង​ដោយ​ខ្លួនឯង បណ្ដាលឱ្យស្លាប់​អ្នកបើកបរ​ម្នាក់​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា មានរថយន្ត​ធុន​តូច​ដឹក​ត្រី ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ទឹកសមុទ្រ បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​០១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​បាន​រ៉េ​ច​ង្កួ​ត​បុក​ខឿន​ផ្លូវ​ហើយ​បន្ត​ល្បឿន​ទៅបុក​នឹង​ខឿន​ស្ទឹង​មួយ​សារ​ទៀត រួច​ហោះ​ផ្លោះ​ធ្លាក់​ចូលក្នុង​ទឹកស្ទឹង​សង្កែ​តែម្តង​។​ ហេតុការណ៍នេះបានកើតឡើង​ នៅ​ចំណុច​ក្នុង​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ក្នុង​ក្រុមទី​០៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលបាន​ស្លាប់មានឈ្មោះ ​វ៉ាង សារិទ្ធ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្រុមទី ២២ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​ សមត្ថកិច្ចបាន​ចុះទៅពិនិត្យ រួច​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចំណែក​សាកសព​ជនរងគ្រោះ​បាន​រក្សាទុក​រង់ចាំ​សាច់ញាតិ​មក​ទទួល​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *