ភ្នំពេញ ៖កាលយប់វេលាម៉ោង១១:១៥នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូជ្រុលបុកជាមួយរ៉ឺម៉ក របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ហេតុការណ៍នេះបានកើតឡើង នៅ ចំណុចក្នុង បុរីសែនមនោរម្យ ផ្លូវបេតុង ភូមិ កន្ទោក ខាង ជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានី ភ្នំពេញ។
តាមប្រភព ពីកន្លែងកើតហេតុបានឲ្យដឹងថា គេ បានឃើញរ៉ឺម៉ក ដឹកទំនិញ របស់ក្រុមហ៊ុន វីរៈ ប៊ុន ថាំធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ខណៈ មកដល់ ផ្លូវបំបែកជា បី ភ្លាមនោះ ស្រាប់ តែមាន បុរស ម្នាក់ ជិះម៉ូតូ ម៉ាក គុបពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1IC 5188 ជិះ តាម បណ្តោយ ផ្លូវបេតុង ក្នុងទិសដៅ ពី លិចទៅ កើ ត ល្បឿន លឿនបួងចង្កូតបត់ឆ្វេង ទៅជើង ក៏ ជ្រុល បុក រ៉ឺម៉ក ពេញទំហឹង ដួល បោក ក្បាល ទៅនឹង ថ្នល់ រងរបួស ធ្ងន់ធ្ងរ ភ្លាមនោះ ក៏មាន រថយន្ត សង្គ្រោះ ដឹកយក ទៅ មន្ទីរពេទ្យ ភ្លាមៗ តែអកុសល ដោយសារតែ រងរបួស ធ្ងន់ធ្ងរ ពេក ក៏បាន ស្លាប់ តែម្តង ។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ជួង ចិក ម៉ែង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើត ភូមិប្រិយ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ ចំណុចកើតហេតុ និង ទំនាក់ទំនងទៅជំនាញ ការិយាល័យ ចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ នៅពេល ក្រោយ ។ ចំណែក សពជនរងគ្រោះ ត្រូវបានប្រគល់ ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ៕