ចាប់ពីខែកុម្ភៈដល់ឧសភា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជានៅតែបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា La Nina ប្រមាណ៨៥ភាគរយ និងថយចុះសន្សឹមៗឆ្ពោះទៅបាតុភូត Neutral ដែលជាបាតុភូតនៅចន្លោះរវាងអែលនីណូ El Nino (ក្តៅ) និងឡានីណា La Nina (ត្រជាក់) ប្រមាណ៧០ភាគរយវិញ ព្រមជាមួយគ្នានឹងបាតុភូត El Nino មានប្រមាណ១០ភាគរយ។