មណ្ឌលគិរី: នៅថ្ងៃទី០២ កុម្ភៈ ២០២២ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះឃើញករណីឃាតកម្មសម្លាប់ទាំងគ្រួសារ ក្នុងព្រៃចំណុចស្រែម៉ែអ៊ែល នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។
សមត្ថកិច្ចជំនាញនៃខេត្តមណ្ឌលគិរីកំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មទាំងគ្រួសារដែលបានសម្លាប់មនុស្សរហូតដល់ទៅ ៣នាក់ របួស១នាក់ បាត់ខ្លួន២នាក់ សមត្ថកិច្ចបានជួយសង្គ្រោះកុមារម្នាក់ដែលបានរួចជីវិតពីការសម្លាប់ផងដែរ។
អត្តសញ្ញាណជនរងគ្រោះទាំងអស់ត្រូវបានគេបញ្ជាក់ថាៈ
១.ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិព្នង (ស្លាប់).ត្រូវជនល្មើសបាញ់ត្រូវ០១គ្រាប់ ចំក្បាលពីខាងក្រោយ ធ្លាយមកចំភ្នែកខាងឆ្វេង បណ្តាលអោយស្លាប់នៅនឹងកន្លែង។
២.ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង (ស្លាប់).ត្រូវបានជនល្មើសវាយនិងវត្ថុរឹង ចំផ្នែកខាងក្រោយនៃក្បាល បណ្តាលអោយស្លាប់ភ្លាមៗ,។
៣.ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិព្នង (ស្លាប់).ត្រូវបានជនល្មើសវាយនិងវត្ថុរឹង ចំផ្នែកខាងក្រោយនៃក្បាល បណ្តាលអោយស្លាប់ភ្លាមៗ,។
៤.ឈ្មោះ ក្រាក់ ស្ល៊ី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង (របួសធ្ងន់).
៥.ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន).
៦.ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិព្នង (បាត់ខ្លួន).
ផ្អែកតាមការស្រាវជ្រាវជំហានដំបូង គេបានដាក់ការសង្ស័យករណីនេះកើតឡើងដោយសារគំនុំ៕